ការប្រជុំបូកសរុបលទ្ធផលគម្រោង APFP-FO4A កម្រិតថ្នាក់តំបន់

គណៈប្រតិភូនៃចំនួន 5រូប នៃសមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) និងសមាគមបណ្តាញកសិករ និងទឹក (FWN) បានចូលរួមកម្មវិធីបូកសរុបលទ្ធផលបញ្ចប់គម្រោង APFP-FO4A កំរិតថ្នាក់តំបន់ ដោយភ្ជាប់ជាមួយនឹងកិច្ចប្រជុំគណៈកម្មាការប្រតិបត្តិ (AFA Ex-com) កម្មវិធីតាំងពិពណ៌ផលិតផល និងការប្រគួតរូបភាព និងកាហ្វេ ដែលរៀបចំដោយសមាគមកសិករអាស៊ី (AFA) រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ2025 នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានអ្នកចូលរួម100នាក់ មកពី១៤ប្រទេស ក្នុងតំបន់អាស៊ី។ កសិផលមួយចំនួន ដូចជា អង្ករសរីរាង្គផ្ការំដួល ពូជស្រូវផ្ការំដួល ម្រេចត្បូងឃ្មុំ កាហ្វេមណ្ឌលគីរី និងស្ករត្នោត  ក្រោមការគាំទ្ររបស់គម្រោង APPF-FO4A កម្ពុជា ត្រូវបាននាំយកទៅដាក់តាំងបង្ហាញក្នុងស្តង់តាំងពិពណ៌ផលិត ផលរបស់កម្ពុជា។ រូបថត និងកាហ្វេរបស់កម្ពុជា ត្រូវបានចុះឈ្មោះចូលរួមការប្រគួតប្រជែងជាមួយបណ្តាអង្គការដៃគូនៅប្រទេសផ្សេងៗ។​

គោលបំណង

  • ពិនិត្យ និងសម្រេចលើផែនការយុទ្ធសាស្ត្ររបស់ AFA រយៈពេល 5ឆ្នាំ
  • បូកសរុបលទ្ធផល និងបង្ហាញនូវករណីជោគជ័យនៃការអនុវត្តន៍គម្រោង APFP-FO4A ពាក់ព័ន្ធនឹង ការដោះស្រាយភាពជាដៃគូ និងការផ្គត់ផ្គង់ ការបន្សាំខ្លួននឹងបម្រែបម្រួលអាកាសធាតុតាមរយៈការអនុវត្តន៍ បច្ចេកទេស និងការអនុវត្តន៍គំនិតថ្មី ខ្សែច្រវ៉ាក់តម្លៃ យុវជននិងការដឹកនាំ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។
  • ដាក់តាំងបង្ហាញផលិតផលសំខាន់ៗ ក្រោមការគាំទ្ររបស់គម្រោង
  • ការប្រគួតប្រជែងកាហ្វេ និងរូបថត
  • ធ្វើបច្ចុប្បន្នភាពគម្រោង FO4I

 

លទ្ធផលសំខាន់៖

  • បានចូលរួមផ្តល់ធាតុចូលក្នុងការកែលម្អរផែនការយុទ្ធសាស្ត្រ AFA
  • រូបថតរបស់កសិករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ 2
  • ប្រតិភូកម្ពុជា បានចូលរួមចែករំលែកបទពិសោធន៍ក្នុងការគាំទ្រយុវកសិករក្នុងការងារសហគមន៍
  • CFAP, FAEC-Cambodia and FNN ទទួលបានលិខិតថ្លែងអំណរគុណពី AFA & LVC ចំពោះការចូលរួមប្រគួតប្រជែងរូបថតកសិករ
  • ចំពោះគម្រោង FO4I (2026-2030)
    • EU & IFAD នឹងចុះហត្ថលេខាលើ Grant Agreement នៅក្នុងខែមីនា 2026
    • IFAD & RIA នឹងចុះហត្ថលេខាលើ MoU ខែមេសា 2026
    • RIA នឹងរៀបចំកិច្ចប្រជុំជាមួយនឹងអង្គការដៃគូរួមគ្នា តាមប្រព័ន្ធហ្ស៊ូម (Zoom meeting) នៅក្នុងខែមីនា 2026 ដើម្បីបង្ហាញអំពី៖
      • ព័ត៌មានគម្រោង FO4I,
      • ការជ្រើសរើស NIA (Due Diligence)​
      • ការជ្រើសរើសអង្គការកសិករថ្នាក់ជាតិ (NFOs) និងសហគមន៍ (AC) ជាដៃគូ និងគោលដៅអនុវត្តន៍គម្រោង FO4I


 

Add a Comment

Your email address will not be published. Required fields are marked *